Jurgen Klopp ថា​ម្នាក់​នេះ នឹង​ស្នង​តំណែង​របស់​គាត់​នៅ Liverpool (មានវីដេអូ)

0

អ្នកចាត់ការ​ក្រុម Liverpool លោក Jurgen Klopp ជឿជាក់​យ៉ាង​មុតមាំ​ថា គ្រូបង្វឹក Aston Villa ដែល​ទើប​តែងតាំង​ថ្មី លោក Steven Gerrard នឹង​គ្រប់គ្រង Liverpool នៅ​ថ្ងៃ​ណាមួយ ។

មុន​ពេល​ការ​ប្រកួត Premier League របស់ Liverpool ទល់​នឹង Aston Villa លោក Jurgen Klopp ត្រូវ​បាន​គេ​សួរ​ថា​តើ​គាត់​ធ្លាប់​គិត​អំពី Steven Gerrard នៅ​ក្នុង​ការ​អង្គុយ​កៅអី​របស់ Liverpool ដែរ​ឬទេ​នា​ពេល​អនាគត​។

លោក Klopp បាន​ឆ្លើយ​តប​ថា​៖ «​ខ្ញុំ​ពិតជា​គិត​។ បញ្ហា​តែ​មួយ​គត់​គឺ តើ​ពេល​ណា​ជា​ពេល​ត្រឹមត្រូវ​សម្រាប់​រឿង​នោះ0x017d7 នោះ​មិន​ត្រឹមតែ​អំពី Gerrard ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​បានឃើញ​មក​ហើយ​ជាមួយ Frank Lampard ជា​ឧទាហរណ៍​នៅ Chelsea ដែល​រឿង​ទាំង​ពីរ​នេះ​វាស្រ​ដៀង​គ្នា​»​។

ទោះបីជា​មិន​ប្រាកដ​ថា​វា​នឹង​កើតឡើង​នៅ​ពេល​ណា​ក៏​ដោយ ប៉ុន្តែ​លោក Klopp បាន​ប្តេជ្ញា​ថា Gerrard អាច​ក្លាយជា​អ្នកចាត់ការ​ទូទៅ​របស់ Liverpool នឹង​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​ក្លឹ​ប​ពេញចិត្ត​។

លោក Klopp បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា Steven Gerrard ធ្វើ​បាន​ល្អ​នៅ​ពេល​នេះ ព្រោះ​គាត់​នៅ​ក្មេង​នៅឡើយ ដូច្នេះ​វា​ជា​ពេលវេលា​ត្រឹមត្រូវ​ក្នុង​ការ​ទទួលយក​ការងារ​នេះ​។ ខ្ញុំ​គិត​ថា​វា​នឹង​កើតឡើង និង​ល្អ​សម្រាប់​ទាំងអស់​គ្នា​»​។

Gerrard គឺជា​ជើង​ខ្លាំង​របស់ Anfield ។ អតីត​កីឡាករ​វ័យ ៤១ ឆ្នាំ​រូប​នេះ​បាន​ចំណាយពេល ១៧ ឆ្នាំ​នៅ Liverpool ដោយ​បាន​បង្ហាញខ្លួន ៧១០ ដង និង​ស៊ុត​បញ្ចូល​ទី​បាន ១៨៦ គ្រាប់​។ អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន រួម​ទាំង FA Cup ពីរ​លើក UEFA Cup មួយ​លើក និង Champions League ជាមួយ​ហង្ស​ក្រហម​។

Steven Gerrard បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកចាត់ការ​របស់​គាត់​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​នៃ​ក្រុម U-18 របស់ Liverpool មុន​ពេល​ផ្លាស់​ទៅ Rangers ជា​កន្លែង​ដែល​គាត់​បាន​ឈ្នះ​ពានរង្វាន់ Scottish League កាលពី​រដូវ​កាល​មុន​។ គាត់​បាន​ជំនួស​តំណែង​លោក Dean Smith ជា​អ្នកគ្រប់គ្រង Aston Villa កាលពី​ខែ​មុន​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖