Rudiger នឹង​ក្លាយជា​ខ្សែការពារ​មាន​ប្រាក់​ពលកម្ម​ថ្លៃ​ជា​គេ ប្រសិនជា​គាត់​ចេញពី Chelsea

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា Antonio Rudiger អាច​នឹង​ដណ្តើម​យក​តំណែង​ជា​ខ្សែការពារ​ដែល​មាន​ប្រាក់​ពលកម្ម​ថ្លៃ​ជាង​ក្នុង​ពិភព​បាលទាត់​ពី​ខ្សែការពារ​របស់ Juventus គឺ Matthijs de Ligt ប្រសិនជា​គាត់​ចាក់​ចេញពី Chelsea ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំ​២០២២​។

ក្នុង​នោះ​ក្លឹ​ប Real Madrid, PSG និង Bayern Munich កំពុង​តែ​ធ្វើការ​តាមដាន​នៅ​ឪ​កាស​ដែល​អាច​នាំ​យក​កីឡាករ​សញ្ជាតិ​អា​ឡឺ​ម៉​ង​រូប​នេះ ដោយ​ក្នុង​នោះ​ពួក​គេ​ហ៊ាន​ចំណាយ​លើស ៤០​ម៉ឺន​ផោន សម្រាប់​ជា​ថ្លៃ​ពលកម្ម​ប្រចាំ​ស​ប្តា​ហ៍​៕