ជិះ PassApp ដើរ​លួច​គោ​អ្នក​ភូមិ យក​ទៅ​ព្រលះ​សាច់​លក់

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពី​ករណី​លួច​គោ​ព្រលះ​យក​សាច់​លក់ នៅ​ចំណុច​វត្ត​តាំង​ហោង ក្នុងភូមិ​ឈើ​នាង​ខ្ពស់ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​ប្រព្រឹត្ត​ទៅ​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១​កន្លង​មក​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ទី​១ ឈ្មោះ ពាំង ឈា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ុ​ន វ​ណ្ណា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​។

ប្រភព​ដ​ដែរ​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ ជនសង្ស័យ​ទាំង ២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គោ​ញី​មួយ​ក្បាល នៅ​ភូមិ​ដក់ពរ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ យក​ទៅ​ព្រលះ​សាច់​លក់​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ទៅ សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕