ទីបំផុត​! រឿងរ៉ាវ​គូរ​ស្នេហ៍ V Shop ត្រូវ​បាន​បញ្ចប់

0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស៊ុ​ករប​ស់លោក ផែង វណ្ណៈ បាន​បង្ហោះ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា “​ទីបំផុត​បញ្ហា​រវាង​ក្មួយ​ប្រុស ជា ច័ន្ទ​តុលា និង ក្មួយ​ស្រី ស៊ា​ន ធា​រី ត្រូវ​បាន​ដោះស្រាយ​បញ្ចប់
នៅ​រសៀល​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០២១ វេលា​ម៉ោង ៣:៣០ នាទី ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាង​ក្មួយ​ប្រុស ជា ច័ន្ទ​តុលា និង ក្មួយ​ស្រី ស៊ា​ន ធា​រី ដោយ​មាន​មេធាវី និង មិត្ត​ភ័ក្ដិ នៃ គូរ​ភាគី​ទាំង​ពីរ​ចូលរួម​ផង​ដែរ ។ បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា ក្មួយ​ៗ​ទាំង​ពីរ​បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​និង ដោយ​គ្មាន​ការ​ដាក់​សម្ពាធ ឬ បង្ខិតបង្ខំ ពី​ភាគី​ណាមួយ​ឡេ​ី​យ និង​បាន​ធ្វើ ឯកសារ​បញ្ចប់ទំនាស់​ឈប់​ប្ដឹងផ្ដល់​គ្នា​ដោយ​មាន​មេធាវី​ចូលរួម​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ទាំងអស់​គ្នា​ចាប់ពី​ថ្ងៃនេះ​តទៅ ។
ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​បាន​ចំណាយពេល​ដ៏​មាន​តម្លៃ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់ទំនាស់​គ្នា​រវាង​ក្មួយ​ប្រុស ជា ច័ន្ទ​តុលា និង ក្មួយ​ស្រី ស៊ា​ន ធា​រី ។ សូម​គោរព​ជូនពរ ឯកឧត្តម ទទួល​បាន​ជោគជ័យ​ថែម​ទៀត​ក្ន​ង​វិស័យ​យុត្តិធម៌​ដេ​ី​ម្បី​ជាតិ និង ប្រជាជន​”៕