Rangnick បាន​បញ្ជាក់​ថា តំណែង​ប្រធាន​ក្រុម​ការ​ប្រកួត​យប់​នេះ មិនមែន​ជា Maguier

0

អ្នកចាត់ការ​ថ្មី Manchester United លោក Ralf Rangnick បាន​បញ្ជាក់​ពី​កីឡាករ​ដែល​នឹង​ពាក់​ស្លាក​ប្រធាន​ក្រុម ក្នុង​ការ​ប្រកួត UEFA Champions League នា​រាត្រី​ថ្ងៃ​ពុធ​នេះ ក្នុង​ជំនួប​ទល់​នឹង Young Boys ក្នុង​កីឡដ្ឋាន Old Trafford​។

ក្រុម​បិសាច​ក្រហម បាន​ធានា​ថា​ជា​ក្រុម​កំពូល​តារា​នៃ​ពូ​ល F និង​បាន​ឆ្លង​ទៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ Champions League ដែល​ការ​ចាប់ឆ្នោត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​ក្រោយ​។

យ៉ាងណាមិញ បិសាច​ក្រហម នឹង​មានការ​ប្រកួត​ដ៏​ពិបាក​មួយ មុន​បិទ​បញ្ចប់​វគ្គ​ចែក​ពូ​ល ដោយ​ត្រូវ​ប្រកួត​តទល់​ជាមួយ​ក្រុម​ជើង​ខ្លាំង​មក​ពី​ស្វ៊ី​ស Young Boys ដែល​ប្រឹងប្រែង​ដើម្បី​បាន​ឱកាស​ឈរ​នៅ​លេខ​៣ ដែល​ធ្វើ​ឱ្យ​ពួក​គេ​បាន​ទៅ​លេង​នៅ Europa League​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ មុន​ការ​ប្រកួត​មក​ដល់ អ្នកចាត់ការ​ជនជាតិ​អា​ល្លឺ​ម៉​ង់​បាន​និយាយ​ទាំង​ទំនុកចិត្ត​ថា អ្នកចាំទី Dean Henderson និង​ខ្សែបម្រើ Donny van de Beek អាច​នឹង​លេង​ក្នុង​ជម្រើស​ដំបូង​នៃ​ការ​ប្រកួត ខណៈ​ប្រធាន​ក្រុម Harry Maguire នឹង​ត្រូវ​ទទួល​បានការ​អនុញ្ញាត​ឱ្យ​សម្រាក​។

ទន្ទឹម​នឹង​នោះ Rangnick បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្សែបម្រើ Nemanja Matic នឹង​រ៉ាប់រង​តួនាទី​ជា​ប្រធាន​ក្រុម ក្នុង​ការ​ប្រកួត​នេះ​ដោយសារ​អវត្តមាន​របស់ Maguire៕