បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calcionmercato នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថា កីឡាករ Paulo Dybala កំពុងត្រៀមចុះកុងត្រាថ្មីជាមួយនឹងក្លឹប Juventus ប៉ុន្តែខាង Liverpool នៅមិនទាន់ចុះចាញ់នោះទេ ហើយបន្តតាមដានមើលស្ថានភាពរបស់ Dybala។
ប្រសិនជាក្នុងករណីគាត់មិនចុះកុងត្រាថ្មីជាមួយនឹងខាង Turin នោះកីឡាសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងត្រូវក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅ ឆ្នាំ២០២២៕