ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់វ៉េបសាយ The Thaiger នៅថ្ងៃទិ៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា មានទាហាប្រមាណ ១៦០នាក់ ត្រូវបានបង្ខំអោយសម្រេចកាមដោយខ្លួនឯង មុននឹងអនុញ្ញាតអោយងូចទឹក។ មានសារព័ត៌មានថៃជាច្រើនបានធ្វើការផ្សព្វផ្សាយ នៅព័ត៌មានមួយនេះ ប៉ុន្តែខាងយោធាថៃមិនទាន់ចេញនៅការបញ្ជាក់ណាមួយនោះទេ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រូបថតមួយសន្លឹកត្រូវបានបង្ហោះ និងចែកចាយ ដោយបានដាក់ចំណងជើងថា “សប្តាហ៍នៃការត្រួតពិនិត្យ ការសម្រេចកាមដោយខ្លួនឯង។ សូមបញ្ចប់ការសម្រេចកាមរបស់អ្នកជាមុនសិន បន្ទាប់មកអ្នកនឹងត្រូវបានអនុញ្ញាតឲ្យទៅងូតទឹក។ ធ្វើវារួមគ្នាជាមួយសមាជិក ១៦៨នាក់”។
វីដេអូត្រូវបានបង្ហោះនៅក្នុង Instagram Story ហើយក៏លុបចេញវិញ។ ហើយនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក មានប្រជាជនថៃជាច្រើនចេញមកបញ្ជាក់នៅបទពិសោធន៍ផ្ទាល់ខ្លួនកំឡុងពេលចូលបំពេញកាតព្វកិច្ចទ័ពថា ពួកគេបានឆ្លងកាត់នៅបទពិសោធន៍បែបផងដែរ ហើយក៏មានរហូតដល់ការបៀតបៀមផ្លូវភេទទៀតផង៕