Barca ស្នើ​រទិញ Ferran Torres ក្នុង​តម្លៃ ៣៨​លាន​ផោន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប Barcelona សង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលក្លឹប Manchester City អោយលក់កីឡាករ Ferran Torres អោយខ្លួនក្នុងតម្លៃ ៣៨លានផោន។

ក្លឹបយក្សនៅអង់គ្លេសមួយនេះ ចង់បានតម្លៃប្រមាណ ៥១លានផោន សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ ប៉ុន្តែការពិភាក្សាកំពុងតែបន្តង ហើយសង្ឃឹមថាតម្លៃអាចនឹងមានការចុះខ្លះ៕