បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងក្លឹប Chelsea បានរៀបចំរួចរាល់នៅកុងត្រា ដែលមានលក្ខខណ្ឌពិសេសមួយសម្រាប់ដាក់អោយកីឡាករ Gavi របស់ Barcelona។
ខ្សែបំរើវ័យ ១៧ឆ្នាំរូបនេះមិនទាន់បានចុះកុងត្រាថ្មីណាមួយជាមួយនៅទឹកដី Camp Nou នៅឡើយទេ ដែលនេះជាឪកាសសម្រាប់ក្រុមតោខៀវ ធ្វើការបញ្ចុះបញ្ចូលរូបគាត់អោយមកលេងនៅក្របខណ្ឌអង់គ្លេសបាន៕