ផឹក​ស្រវឹង​នៅផ្ទះ​ប្រពន្ធចុង​! បើករថយន្ត​ត្រឡប់​មក​ផ្ទះ​ប្រពន្ធដើម​វិញ ជួប​រឿង​អកុសល​តាម​ផ្លូវ

0

បាត់ដំបង​៖ នៅ​ម៉ោង​ប្រមាណ ០០:២០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវជាតិ​លេខ​៥៧B ចន្លោះ​បង្គោល​គីឡូ​លេខ​៦ និង​លេខ ៧ ស្ថិត​ក្នុង​ក្រុម​ទី​១ ភូមិ​តាំងយូ ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដោយ​បុរស​ម្នាក់​បាន​បើ​រថយន្ត​ចេញពីផ្ទះ​ប្រពន្ធចុង ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ក៏​ទោ​បុក​រថយន្ត​សណ្តោង​បណ្តាល​អោយ​ស្លាប់​។

បើ​យោង​តា​មក​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ ហុ​ន ឆាន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​គគី ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខេត្តបាត់ដំបង ជិះ​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​៣០០ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-0908​។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក NISSAN DIESEL ពាក​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 3A-0034 ម្ចាស់​រត់គេច​ខ្លួន​បាត់​ក្រោយ​មាន​គ្រោះថ្នាក់​៕