នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តតាកែវ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូ ប្រេងឥន្ធន: នានាដែលកំពុងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រ ស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកព្រះស្តេច និងស្រុកពាមជរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។
យោងលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃេីញដេប៉ូចំនួន៨ បានលក់ប្រេងជូនអតិថិជនមានកម្រិតលំអៀងផ្នែកបរិមាណ និងដេប៉ូចំនួន៤ ដាក់លក់ប្រេងជូនអតិថិជនលេីសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ចំពោះម្ចាស់អាជីវកម្មដែលប្រព្រឹត្តល្មើស និងតម្រូវឱ្យធ្វេីកិច្ចសន្យាកែតម្រូវផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF