Antonio Conte ប្រៀបធៀប​កូនក្រុម​របស់​គាត់ម្នាក់ ទៅ​នឹង​ប្រធាន​ក្រុម Chelsea

0

អ្នកចាត់ការ​ក្រុម Tottenham Hotspur លោក Antonio Conte បាន​ប្រៀបធៀប​ខ្សែការពារ​ឆ្វេង Ben Davies ទៅ​នឹង​ប្រធាន​ក្រុម Chelsea កីឡាករ Cesar Azpilicueta ។

Conte រីករាយ​ដែល​ឃើញ Davies លេង​បាន​យ៉ាង​ល្អ​ក្នុង​តួនាទី​ដែល​គាត់​ជឿ​ថា អាច​ទទួល​បាន​ល្អ​បំផុត​ពី​ខ្សែការពារ​ពេញវ័យ ២៨ ឆ្នាំ​រូប​នេះ​។ អ្នកចាត់ការ​សញ្ជាតិ​អ៊ី​តា​លី​មាន​អារម្មណ៍​ថា Davies មាន​កម្លាំង​ការពារ ដែល​អាច​ជួយ​បាន​យ៉ាងច្រើន​។

ថ្លែង​បន្ទាប់​ពី​ការ​ទទួល​ជ័យជម្នះ ៣-០ របស់ Tottenham Hotspur លើ Norwich City លោក Conte បាន​និយាយ​ថា​៖ «Ben លេង​បាន​ល្អ​ណាស់ ហើយ​ខ្ញុំ​គិត​ថា​ក្នុង​តួនាទី​នោះ ខ្ញុំ​អាច​ទទួល​បាន​ផល​ល្អ​បំផុត​ពី​គាត់ ដែល​វា​ដូច​គ្នា​ទៅ​នឹង​ប្រធាន​ក្រុម​តោ​ខៀវ​កីឡាករ Cesar Azpilicueta ។ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ការពារ​បាន​ល្អ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ វា​ជា​រឿង​សំខាន់​ក្នុង​ការ​លេង​បាល់ទាត់ គឺ​បុគ្គលិកលក្ខណៈ​»​។

លោក Antonio Conte ក៏​បាន​សរសើរ​ដល់​បុគ្គលិកលក្ខណៈ​របស់​កីឡាករ Ben Davies ទាំង​ក្នុង​នាម​កីឡាករ និង​ជីវិត​ឯកជន​របស់​គាត់​ផង​ដែរ​។ គាត់​បាន​និយាយ​ថា «Ben កំពុង​បង្ហាញ​ពី​ភាពរឹងមាំ​ដ៏​អស្ចារ្យ​។ គាត់​លេង​បាន​ល្អ​ណាស់​។ យើង​កំពុងនិយាយ​អំពី​មនុស្ស​ល្អ គាត់​តែងតែ​ផ្តោតអារម្មណ៍​លើ​ការ​ប្រកួត ហើយ​គាត់​លេង​បាន​ល្អ​»៕