អតីតខ្សែប្រយុទ្ធ Leeds United និងអ្នកអត្ថាធិប្បាយរបស់ BBC Radio Leeds លោក Noel Whelan បានជ្រើសរើសយកកីឡាករហូឡង់ Frenkie De Jong ជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់ Paul Pogba នៅ Manchester United ។
Paul Pogba បានរងរបួសកាលពីខែមុនក្នុងកាតព្វកិច្ចអន្តរជាតិជាមួយបារាំង ហើយអាចនឹងត្រូវអវត្តមានសម្រាប់ Manchester United ក្នុងរយៈ២-៣ សប្តាហ៍ទៀត។ ម្ចាស់ជើងឯក World Cup របស់បារាំងគឺនៅក្នុងរដូវកាលទីប្រាំមួយរបស់គាត់នៅក្លឹប ប៉ុន្តែមិនទាន់បានទម្រង់លេងដ៏ល្អរបស់គាត់សម្រាប់ក្លឹបក្នុងរយៈពេលកន្លងមកនោះទេ។
និយាយអំពី De Jong ជាអ្នកជំនួស Pogba លោក Noel Whelan បានប្រាប់ Football Insider ថា៖ «វាជារឿងមួយដែលត្រូវបានលេចលឺកន្លងមកជាមួយនឹងវិបត្តិហិរញ្ញវត្ថុនៅឯក្លឹប Barcelona ហើយ Man United កំពុងតែស្វែងរកផលប្រយោជន៍ពីស្ថានភាពនោះ។ ជាមួយនឹង Paul Pogba ទំនងជាចាកចេញពីក្លឹបក្នុងការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ប្រហែលជាអាចនឹងទៅ Paris Saint-Germain ហើយ De Jong អាចជាអ្នកជំនួសដែលស័ក្តិសមបំផុតសម្រាប់តំណែងនេះ»៕