Liverpool ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​តារា​ឆ្នើម​ពី​ទឹកដី​អ៊ី​តា​លី លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ

0

Liverpool ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​តារា​ឆ្នើម​របស់ Juventus កីឡាករ Paulo Dybala លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​នៅ​រដូវក្តៅ​ក្រោយ​។ ហង្ស​ក្រហម​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​តែ​តាមដាន​ស្ថានភាព​របស់​កីឡាករ​អា​ហ្ស​ង់​ទី​ន ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង Turin​។

Dybala ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់​នៅ Juventus ហើយ Liverpool ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​គាត់​លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ ហង្ស​ក្រហម​នឹង​ត្រូវ​រង់ចាំ ខណៈ​ដែល​របាយការណ៍​ក៏​បាន​លើក​ឡើង​ថា កីឡាករ​អា​ហ្ស​ង់​ទី​ន​អាច​នឹង​ខិត​ជិត​ដល់​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹ​ប Serie A​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា ខ្សែប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ Juventus ក្នុង​ឆ្នាំ ២០១៥ ពី Parma ក្នុង​តម្លៃ ៣៦ លាន​ផោន​។ គាត់​ស៊ុត​បញ្ចូល​ទី​បាន ១០៨ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២៦៩ ដង​ក្នុង​ការ​ប្រកួត​ទាំងអស់​សម្រាប់ Juventus ។ កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​ក៏​បាន​ឈ្នះ​ពានរង្វាន់​ចំនួន ១២ សម្រាប់​ក្រុម​អ៊ី​តា​លី ហើយ​បច្ចុប្បន្ន​ជា​ខ្សែប្រយុទ្ធ​ដែល​មានបទពិសោធន៍​ច្រើន​បំផុត​ក្នុង​ក្រុម​៕