Mauricio Pochettino ប្រតិកម្ម​ចំពោះ​ការ​និយាយ​អំពី Lionel Messi (​មាន​វី​ដេ​អូ​)

0

របាយការណ៍​ជា​ច្រើន​បាន​គូសបញ្ជាក់​ពី​បញ្ហារ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់ PSG ហើយ​សម្រាប់​កីឡាករ Lionel Messi ត្រូវ​បាន​រាយការណ៍​ថា មិន​សប្បាយចិត្ត​ចំពោះ​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​។ ជាក់ស្តែង​តារា​ឆ្នើម​រូប​នេះ​មាន​អារម្មណ៍​ថា​អ្នកចាត់ការ Mauricio Pochettino មាន​ភាព​តឹងរ៉ឹង​ពេក ហើយ​មិន​ឱ្យ​កីឡាករ​លេង​អស់​សមត្ថភាព​។ ដូចដែល​បាន​រាយការណ៍ Messi ក៏​មិន​ជឿ​លើ​សមត្ថភាព​របស់​អ្នកចាត់ការ​បច្ចុប្បន្ន​របស់​គាត់ ក្នុង​ការ​ដឹកនាំ​ក្រុម​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​រដូវ​កាល​នេះ​។

PSG នៅ​តែ​ឈរ​នៅ​លើ​កំពូល​តារាង Ligue 1​។ ប៉ុន្តែ Pochettino មិន​អាច​ស្វែងរក​ចំណុច​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ក្រុម​របស់​គាត់ ជា​ពិសេស​ជាមួយនឹង​ជួរ​មុខ​ទាំង​បី​គឺ Lionel Messi, Neymar និង Kylian Mbappe ។ PSG បាន​ឈ្នះ​តែ​ពីរ​ប្រកួត​ក្នុង​ចំណោម ៥ ប្រកួត​របស់​ពួក​គេ​នៅ​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​នេះ ហើយ​ទម្រង់​លេង​ដ៏​អាក្រក់​របស់​ពួក​គេ​អាច​បណ្តាល​មក​ពី​ការ​មិន​ពេញចិត្ត​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​។

ជាមួយនឹង​ក្រុម​អ្នកមាន​បារាំង នឹង​ត្រូវ​ប្រឈម​មុខជា​មួយ​ក្លឹ​ប Club Brugge ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​យប់​នេះ Pochettino បាន​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​អំពី​ការ​មិន​សប្បាយចិត្ត​របស់ Messi និង​របាយការណ៍​អំពី​ការ​បែកបាក់​សាមគ្គី​នៅ​ក្នុង​បន្ទប់​ស្លៀកពាក់​។ អតីត​អ្នកចាត់ការ Tottenham បាន​ពិភាក្សា​អំពី​ស្ថានភាព​នៅ​ក្លឹ​ប ហើយ​បាន​កត់​សម្គាល់ថា​គាត់​មានការ​គាំទ្រ​ពី​ក្លឹ​ប​ដោយ​និយាយ​ថា​៖

«​ខ្ញុំ​មាន​អារម្មណ៍ល្អ ខ្ញុំ​ស្ងប់ស្ងាត់ ខ្ញុំ​កំពុង​រៀបចំ​ការងារ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មានការ​គាំទ្រ​ពី​ក្លឹ​ប​។ ខ្ញុំ​ស្ងប់ស្ងាត់ ព្រោះ​ខ្ញុំ​ដឹង​ពី​ដំណើរការ​ដែល​យើង​បាន​កំណត់​»​។

«​យើង​ដឹង​ថា​នៅ​ក្នុង​ក្លឹ​ប​ដូច​ជា PSG ដែល​មាន​តារា​ឆ្នើម​ៗ​ច្រើន ពាក្យ​ចចាមអារ៉ាម​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​។ នៅ​ពាក់កណ្តាល​ព្យុះ​ទាំងនេះ យើង​នឹង​មិន​វង្វេង​ចេញពី​គំនិត​របស់​យើង​ឡើយ ព្រោះ​យើង​ដឹង​ថា​បន្ទាប់​ពី​ព្យុះ ព្រះអាទិត្យ​នឹង​រះ ហើយ​បន្ទាប់​មក​យើង​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​ស្រលាញ់​ក្លឹ​បទ​ទួល​បាន​ប្រយោជន៍​ពី​ការងារ​របស់​យើង​»៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖