ភ្នំពេញ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនៅសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានរៀបចំពិធីដង្ហែ និងបូជាព្រះសព នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទី ចេញពីព្រះដំណាក់ ឆ្ពោះទៅមុខវត្តបទុមវតី៕
