លោក Ralf Rangnick គ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់បិសាចក្រហម បានកោតសរសើរសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood គឺប្រៀបដូច «កាដូពីព្រះជាម្ចាស់» ប្រទានឲ្យ ហើយលោកចង់ឲ្យគេចូលលេងឲ្យបានញឹកញាប់។
មួយរយៈចុងក្រោយនេះ Greenwood មិនបានជាប់ជម្រើស ១១នាក់ដំបូងទេ ក្នុងការប្រកួតទល់នឹង Crystal Palace ដែលជាប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Rangnick ប៉ុន្តែគេបានប្ដូរចូលក្នុងការប្រកួតនេះ។
យ៉ាងណាមិញលោក Rangnick បានបង្ហាញការកោតសសើរចំពោះការលេងរបស់ Greenwood ថា៖ «Mason ពិតជាធ្វើបានល្អណាស់កាលពីដើមរដូវកាល។ ខ្ញុំគិតថាគេរកបាន ៣ទៅ ៤គ្រាប់ ក្នុង៣ប្រកួតដំបូង គេពិតជាកីឡាករដែលមានសមត្ថភាពដូចព្រះប្រទានឲ្យ ហើយខ្ញុំគិតថាខ្ញុំចង់ឲ្យគេចូលលេងបានច្រើនជាងនេះនាពេលអនាគត។ ប៉ុន្តែវានឹងល្អបើសិនយើងដាក់ឲ្យគេបម្រុង ហើយប្ដូរគេចូលក្នុងការប្រកួតវិញ៕