Pep Guardiola ថា​ម្នាក់​នេះ​នឹង​មាន​វត្តមាន​ក្នុង​ជម្រើស ១១​នាក់​ដំបូង​របស់ Man City

0

គ្រូបង្វឹក​ក្រុម​មេឃ​ខៀវ​លោក Pep Guardiola បាន​និយាយ​ថា​ខ្សែបម្រើ Kevin de Bruyne នឹង​លេង​ក្នុង​ជម្រើស ១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត UEFA Champions League របស់ Manchester City ក្នុង​ជំនួប​ទល់​នឹង RB Leipzig​។

គួរ​រំលឹក​ថា De Bruyne ត្រូវ​បាន​ប្ដូរ​ចូល​ក្នុង​ការ​ប្រកួត​ដែល Man City យកឈ្នះ Watford នៅ Premier League កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ប៉ុន្ដែ​គេ​មិន​ទាន់​បាន​ជាប់​ជម្រើស​ដំបូង​នៅឡើយ​ទេ ចាប់តាំងពី​ប្រកួត​ឈ្នះ Manchester United កាលពីដើម​ខែវិច្ឆិកា​មក ក្រោយ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​។

ទោះ​យ៉ាងណា​លោក Guardiola បាន​និយាយ​ថា​៖ «Kevin មាន​ភាព​រីក​ចម្រើន​ចំពោះ​ស្ថានភាព​កាយសម្បទា ហើយ​បន្ទាប់​មក​គេ​ប្រឈម​ការ​លំបាក​។ អ្នក​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់​មក​ពួក​គេ​នឹង​មាន​អារម្មណ៍​ទទេរ​នៅ​ក្នុង​ខ្លួន​។ បន្ដិច​ម្ដង​ៗ គេ​នឹង​លេង​បាន​ច្រើន​នាទី​។ ថ្ងៃស្អែក​គេ​នឹង​លេង​ពេល​ចាប់ផ្ដើម​ប្រកួត​»​។

យ៉ាងណាមិញ លោក Pep រំពឹង​ថា​ខ្សែបម្រើ​ឆ្នើម​រូប​នេះ អាច​ប្រជែង​តំណែង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ក្រុម និង​បង្ហាញ​សមត្ថភាព​លើ​ទីលាន​ល្អ​ដូច​អ្វី​ដែល​គេ​បាន​ធ្វើ​កន្លង​មក​៕