Pochettino ជួប​បញ្ហារ​វឹកវរ​នៅ Parc des Princes

0

ជា​ការ​ពិត​ណាស់ លទ្ធផល​បច្ចុប្បន្ន​នា​ពេល​ចុង​ក្រោយ​នេះ មិនសូវ​ជា​ល្អ​សម្រាប់ Mauricio Pochettino នៅ Paris Saint-Germain ក្នុង​រដូវ​កាល​នេះ ខណៈ​ដែល​មាន​បញ្ហា​ជា​ច្រើន​កំពុង​កើត​មាននៅ​ក្នុង​ក្លឹ​ប ចំ​ពេល​មានការ​លើក​ឡើង​ថា គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​ក៏​កំពុង​មាន​បញ្ហា​នៅ​ឯ​កីឡដ្ឋាន Parc des Princes​។

Pochettino កំពុង​ស្ថិត​នៅ​ក្រោម​ភាព​មិន​ច្បាស់លាស់ ក្រោយ​មាន​ផ្សព្វផ្សាយ​ជា​ច្រើន​ដែល​បាន​បង្ហាញ​ថា កីឡាករ PSG មួយ​ចំនួន​មាន​ជម្លោះ​ជាមួយ​គ្រូបង្វឹក ស្រប​ពេល​ដែល​ខ្លួន​គាត់​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្ទេរ​ទៅ Manchester United ផង​ដែរ​។

យោង​តាម​សារព័ត៌មាន L’Equipe មានការ​លើក​ឡើង​ថា ថ្មី​ៗ​នេះ​ហាក់​បង្ហាញ​ការ​សង្ស័យ​មួយ​ចំនួន ជាមួយ​ទម្រង់​ដឹកនាំ​របស់ Pochettino បាន​ធ្លាក់​ចុះ ជា​ពិសេស​ប្រព័ន្ធ​វាយលុក​របស់ Kylian Mbappe, Messi និង Neymar​។

ចរិតលក្ខណៈ​ផ្ទាល់ខ្លួន​របស់ Pochettino ក៏​ត្រូវ​បាន​រិះគន់​ផង​ដែរ ដោយ​អ្នកខ្លះ​ជឿ​ថា​គាត់​ទន់ជ្រាយ​ជាមួយ​កីឡាករ ហើយ​មិន​ស្តីបន្ទោស​ពួក​គេ​នៅ​ពេល​ចាំបាច់​។

ដោយ​ឃើញ​ដូច្នេះ​លោក Pochettino បាន​បញ្ជាក់​ពី​ជំហរ​របស់​គាត់ ហើយ​បាន​សង្កត់ធ្ងន់​ថា «​សារព័ត៌មាន​នឹង​មិន​តែងតែមាន​ចិត្តល្អ​ចំពោះ PSG នោះ​ទេ ដោយសារ​ការ​ផ្តោត​សំខាន់​ទៅ​លើ​ក្លឹ​ប​»​។

ការ​ប្រកួត​បន្ទាប់​សម្រាប់ PSG គឺជា​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល Champions League ចុង​ក្រោយ​របស់​ពួក​គេ​ជាមួយ Club Brugge ទោះបីជា​ក្រុម Ligue 1 បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ដោយ​តាម​ពីក្រោយ​ក្រុម​លេខ​១ Manchester City ចំនួន ៤​ពិន្ទុ​ក្នុង​ពូ​ល A ដោយ​មិន​ទាន់​គិត​ពី​លទ្ធផល​របស់​ពួក​គេ​ជាមួយនឹង​ក្រុម​បែ​ល​ហ្ស៊ិ​ក​៕