នេះ​អាច​ជា​កីឡាករ​ដំបូង ដែល Rangnick នឹង​នាំ​មក​កាន់​ទឹកដី Old Trafford

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Sun បានអោយ​ដឹង​ថា គ្រូបង្វឹក​ថ្មី​របស់​ក្លឹ​ប Manchester United គឺ​លោក Ralf Rangnick បានដឹង​ថា​កីឡាករ​រូប​ណា​ដែល​លោក​នឹង​ត្រូវ​ធ្វើការ​ចុះ​កុងត្រា​មុនគេ​យក​មក​កាន់​ទឹកដី Old Trafford​។

ខ្សែបំរើ RB Leipzig គឺ​កីឡាករ Amadou Haidara បាន​ទៅ​លេង​នៅ Bundesliga កាលពី ២​ឆ្នាំ​មុន ដោយ​លោក Rangnick ជា​អ្នក​នាំ​យក​ទៅ​។ ហើយ​គាត់​នឹង​អាច​ធ្វើការ​ផ្លាស់​ប្តូរ​នៅ​ខែមករា​នេះ ប្រសិនជា​បិសាច​ក្រហម​ហ៊ាន​ចំណាយ ៣២​លាន​ផោន​៕