ស្លាប់​ម្នាក់ របួស​ម្នាក់ ក្នុង​ហេតុការណ៍​រថយន្ត​បុក​ម៉ូតូ

0

កំ​ពង​ស្ពឺ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​និង​ម៉ូតូ នៅ​លើ​ផ្លូវជាតិ​លេខ​៥១ (៣១-៣២) ចំណុច​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង​១០​នាទី ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ដ​1​គ្រឿង ម៉ាក​នី​សាន់ ណា​វ៉ា​រ៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2C-2556 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេច​ខ្លូ​ន​ក្រោយ​កើតហេតុ​) បើកបរ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ម៉ូតូ​1​គ្រឿង ម៉ាក​ហុងដា សេ​125 សេរី​2018 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​1R-0748 អ្នកបើកបរ​ឈ្មោះ សេង សុខ​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ឌុ​ប​មនុស្ស​1​នាក់​ឈ្មោះ អូន សុធី​វណ្ណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ក្រូច ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដែល​កំពុង​បើកបរ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា បណ្ដាល​អោយឈ្មោះ​សេង សុខ​ណា ស្លាប់​នៅ​កន្លែង​កើតហេតុ ចំពោះ​សព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ឈ្មោះ អូន សុធី​វណ្ណ រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ​រួច​សមត្ថកិច្ច បាន​ធ្វើការ​វាសវែង និង​យក​វត្ថុ​តាង រថយន្ត និង​ម៉ូតូ មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​គង ដើម្បី​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ