Joe Cole ចេញ​មុខការ​ពារ Edouard Mendy បន្ទាប់​ពី Chelsea ចាញ់

0

Joe Cole បានការ​ពារ​អ្នកចាំទី Edouard Mendy របស់ Chelsea បន្ទាប់​ពី​ក្រុម​តោ​ខៀវ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-២ ក្រោម​ដៃ​ក្រុម West Ham កាលពី​ថ្ងៃ​សៅរ៍​។

Chelsea បាន​រង​បរាជ័យ​ជា​លើក​ទី​ពីរ​ក្នុង​ក្របខ័ណ្ឌ Premier League របស់​ពួក​គេ​សម្រាប់​រដូវ​កាល​នេះ​ជាមួយនឹង​ក្រុម West Ham នៅ London Stadium​។ Thiago Silva និង Mason Mount ជា​អ្នករក​គ្រាប់​បាល់​បាន​សម្រាប់​ក្រុម​តោ​ខៀវ ប៉ុន្តែ​គ្រាប់​បាល់​របស់ Manuel Lanzini, Jarrod Bowen និង Arthur Masuaka បាន​ធ្វើ​ឱ្យ​ក្រុម Hammers ទទួល​បាន​ជ័យ​ជំនះ​។

អ្នកចាំទី Edouard Mendy គឺជា​ប្រធានបទ​សំខាន់​នៃ​ការ​ពិភាក្សា​បន្ទាប់​ពី Chelsea ចាញ់​គូប្រជែង​នៅ​ទីក្រុង​ឡុ​ង​ដ៍​របស់​ពួក​គេ​។ កីឡាករ​វ័យ ២៩ ឆ្នាំ​បាន​បង្ករ​កំហុស​ដែល​បណ្តាល​ឲ្យ​កើត​មាន​បាល់​ពិន័យ ១១​ម៉ែត្រ​របស់ West Ham នៅ​នាទី ៨៧ នៃ​ការ​ប្រកួត​។

អតីត​កីឡាករ​អង់គ្លេស​រូប​នេះ​ក៏​បាន​ពន្យល់​ថា អ្នកចាំទី​គឺជា​មនុស្ស មិនមែន​មនុស្ស​យន្ត​ទេ​។ Cole ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ The Daily Mail៖ «Mendy មាន​កំហុស​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បាល់​ប៉េ​ណា​ល់​ទី​។ អ្នក​មិន​អាច​បន្ទោស​គាត់​បាន​ទេ​។ គាត់​ពូកែ​យូរ​មក​ហើយ​»៕