Umtiti អាច​ជា​ជម្រើស​មួយ​សម្រាប់ AC យក​មក​ជំនួស Kjaer

0

បរទេស​៖ ខ្សែការពារ​កណ្តាល​របស់​ក្លឹ​ប Barcelona កំពុង​ស្វែងរក​ផ្លូវ​ក្នុង​ការ​ចាក់​ចេញពី​ទឹកដី Camp Nou​។ ហើយ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sport បានអោយ​ដឹង​ថា ក្លឹ​ប AC Milan គឺ​អាច​ក្លាយជា ទីតាំង​ថ្មី​ដែល​គាត់​នឹង​ត្រូវ​ទៅ​ចូលរួម​ជាមួយ​។

ក្លឹ​ប AC Milan ធ្លាប់​ចាប់អារម្មណ៍​ចំពោះ​ខ្សែការពារ​កណ្តាល​រូប​នេះ​ម្តង​រួច​មក​ហើយ​កាលពី​រដូវក្តៅ​មុន ប៉ុន្តែ​មិន​មាន​សំណើរ​ណាមួយ​លេច​ចេញ​នោះ​ទេ​។

នៅ​ពេល​នេះ ក្លឹ​ប​កំពុង​ត្រូវការ​កី​ឡ​ការ​មក​ជំ​នួ​តំណែង Simon Kjaer ដែល​កំពុង​មាន​របួស ហើយ​ក្នុង​នោះ Umtiti គឺជា​ជម្រើស​មួយ​ដែល​ក្លឹ​ប​នឹង​យក​មក​ពិចារណា​៕