Cristiano Ronaldo អាច​នឹង​ខកខាន​ការ​ប្រកួត​ដំបូង​របស់ Ralf Rangnic ព្រោះតែ​…! (មានវីដេអូ)

0

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម Manchester United ត្រូវ​បាន​គេ​រាយការណ៍​មក​ថា អាច​នឹង​ខកខាន​ការ​ប្រកួត​ដំបូង​របស់​លោក Ralf Rangnic ដែល​ជា​អ្នក​ទទួល​បន្ទុក​ថ្មី បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម Arsenal​។

ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់ ខណៈ​ដែល Manchester United បាន​ទទួល​ជ័យជម្នះ ៣-២ លើ​ក្រុម Arsenal នៅ​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ គាត់​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី ៧០ ដើម្បី​ផ្តល់​ឱ្យ​បិសាច​ក្រហម​ទទួល​បាន​បី​ពិន្ទុ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail កីឡាករ Cristiano Ronaldo អាច​នឹង​រង​របួស​ជង្គង់​បន្តិចបន្តួច ខណៈ​ពេល​កំពុង​អបអរ​ជ័យ​ជំនះ​លើ​ក្រុម Arsenal ។ ម្ចាស់​ជ័យ​លា​ភី Ballon d’Or ប្រាំ​សម័យ​បាន​អបអរ​ជ័យ​ជំនះ​ដោយ​ប្រើ​ស្ទីល​ពិសេស​របស់​គាត់ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​យ៉ាងច្រើន​នៅ Old Trafford ។

Ronaldo លេង​បាន ៨៨ នាទី​នៃ​ការ​ប្រកួត មុន​ពេល​ត្រូវ​បាន​ប្តូរ​ចេញ​ជំនួស Anthony Martial ។ គេ​ឃើញ​គាត់​រត់​ចូល​ទៅ​ខាងក្នុង​យ៉ាង​លឿន ក្រោយ​ពេល​ត្រូវ​បាន​ប្តូរ​ចេញ​។

អវត្តមាន​របស់ Cristiano Ronaldo អាច​ជា​បញ្ហា​ធំ​មួយ​សម្រាប់ Manchester United និង​លោក Ralf Rangnic ។ ទីបំផុត​បិសាច​ក្រហម ទទួល​បាន​ទម្រង់​លេង​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ការ​បណ្តេញ​លោក Ole Gunnar Solskjaer ។ Ronaldo ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ចំណែក​យ៉ាង​ធំ ក្នុង​ការ​ស្តារ​មុខមាត់​ឡើង​វិញ​របស់​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​លោក Rangnic​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ជំនួស​កីឡាករ​វ័យ ៣៦ ឆ្នាំ​ក៏​អាច​ជា​វិធានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ដើម្បី​ជៀសវាង​ការ​រង​របួស​ធ្ងន់ធ្ងរ​ណាមួយ ។

បញ្ជាក់​ផង​ដែរ​ថា Manchester United នឹង​ត្រូវ​ប្រកួត​ជាមួយ Crystal Palace នៅ Old Trafford នៅ​ថ្ងៃអាទិត្យ ដែល​នឹង​ក្លាយជា​ការ​ប្រកួត​ដំបូង​របស់ Rangnic ក្នុង​នាម​ជា​អ្នក​ទទួល​បន្ទុក​ថ្មី​។ អ្នកចាត់ការ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​មាន​វត្ត​មាននៅ​ក្នុង​កីឡាដ្ឋាន Old Trafford បាន​មើល Ronaldo ស៊ុត​បញ្ចូល​ទី​ពីរ​ដង​ដើម្បី​យកឈ្នះ​លើ​ក្រុម Arsenal ដោយ​ជួយ​ឲ្យ Manchester United ឈ្នះ​ក្នុងផ្ទះ​ជា​លើក​ដំបូង​ចាប់តាំងពី​ខែកញ្ញា​៕

សូមទស្សនាវីដេអូខាងក្រោម៖