Barca ហ៊ាន​ចំណាយ​លុយ និង​ថែម​កីឡាករ​ម្នាក់​ទៀត ដើម្បី​ប្តូរ​យក Ferran Torres

0

បរទេស​៖ Barcelona កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល Manchester City អោយ​លក់​កីឡាករ Ferran Torres មក​អោយ​ខ្លួន ដោយ​ក្នុង​នោះ Barca ហ៊ាន​អោយ​កីឡាករ​ម្នាក់ ក្នុង​ចំណោម ៤​នាក់ ជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​នេះ​។

សម្រាប់​ក្លឹ​ប​នៅ​អង់គ្លេស​មួយ​នេះ គឺ​បាន​ទាមទារ​នៅ​ទឹកប្រាក់​រហូត​ដល់​ទៅ ៧០​លាន​យូ​រ៉ូ សម្រាប់​ខ្សែប្រយុទ្ធ​ខាងលើ ប៉ុន្តែ Barca ហ៊ាន​ចំណាយ​យ៉ាង​ខ្ពស់​ត្រឹម ៤៥​លាន​យូ​រ៉ូ​ប៉ុណ្ណោះ​។

បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Marca បានអោយ​ដឹង​ថា Barca រីករាយ​នឹង​បន្ថែម​កីឡាករ​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ពីលើ​ទឹកប្រាក់​ដែល​បាន​ផ្តល់​ជូន​។ ប៉ុន្តែ​កីឡាករ​ទាំងនោះ មិន​អាច​ជា Ansu Fati និង Pedri នោះ​ទេ​។ សម្រាប់​កីឡាករ​ទាំង ៤​នាក់​ដែល​អោយ​ជ្រើសរើស​ម្នាក់​នោះ​រួម​មាន Dembele, Samuel Umtiti, Philippe Countinho និង Clement Lenglet៕