Xavi និយាយ​អ្វីខ្លះ​ទាក់ទង​នឹង Cavani​?

0

Xavi បាន​សាទរ​ចំពោះ Edinson Cavani ថា​ជា «​កីឡាករ​ដ៏​អស្ចារ្យ​» ហើយ​ក៏​មិន​បាន​បដិសេធ​ក្នុង​ការ​ការ​ផ្ទេរ​មក​កាន់ Barcelona ជាមួយនឹង​ខ្សែប្រយុទ្ធ Manchester United រូប​នេះ​ឡើយ​។

គួរ​រំលឹក​ថា Cavani បាន​បង្ហាញខ្លួន​ត្រឹមតែ ៨ ដង​ប៉ុណ្ណោះ​សម្រាប់​ក្រុម Man Utd ក្នុង​រដូវ​កាល​នេះ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​អវត្តមាន​ដោយសារ​របួស​សរសៃពួរ និង​ត្រូវ​សម្រាក​ព្យាបាល​មួយ​រយៈ​។

ហើយ​របាយការណ៍​ក្នុង​ស​ប្តា​ហ៍​នេះ បាន​អះអាង​ថា កីឡាករ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​វ័យ ៣៤​ឆ្នាំ​រូប​នេះ មាន​បំណង​ចង់​ផ្លាស់​ទៅ Barcelona នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ​។

នៅ​ក្នុង​បទ​សម្ភាសន៍ Xavi បាន​យល់​ឃើញ​ថា «​ចំពោះ​ការ​ផ្ទេ​របស់ Cavani គឺ​រឿង​ដ៏​អស្ចារ្យ​មួយ បច្ចុប្បន្ន​យើង​កំពុង​ពង្រឹង​ក្រុម​ឡើង​វិញ ដូច្នេះ​ការ​ចេញ និង​ចូល​របស់​កីឡាករ​គឺជា​រឿង​ធម្មតា ប៉ុន្តែ​ចំពោះ Cavani គេ​គឺជា​កីឡាករ​ដ៏​អស្ចារ្យ​»៕