Ralf Rangnick និយាយ​យ៉ាង​ច្បាស់​អំពី​វាសនា​របស់ CR7 នៅ Man Utd

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fabrizio Romano កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​បានអោយ​ដឹង​ថា នៅ​ពេល​ដែល Ralf Rangnick បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹ​ប Man Utd ដំបូង គឺ​គាត់​បាន​បញ្ជាក់​អំពី Cristiano Ronaldo នឹង​ត្រូវ​បាន​ចាក់​ទុកជា “​កីឡាករ​សំខាន់​” ដោយ​គ្មាន​ការ​សង្ស័យ​ណាមួយ​នោះ​ទេ​។ ទោះបីជា​មាន​ព័ត៌មាន​មិន​ពិតជា​ច្រើន​ជុំវិញ​រឿង​នេះ​ក៏​ដោយ​។

លោក Ralf Rangnick បាន​បញ្ជាក់​នៅ​ថ្ងៃនេះ​ថា “​ឃើញ CR7 នៅ​អាយុ ៣៦​ឆ្នាំ​… ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​ណា​ដែល​មាន​កាយសម្បទា​រឹង​មាំ​ដូច​គាត់ នៅ​អាយុ​នេះ​ទេ​”៕