បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា សមាជិកក្រុម BLACKPINK គឺ Lisa បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។
ក្នុងនោះខាង YG Entertainment បានធ្វើការចេញមកប្រកាសថា Lisa បានបញ្ចប់ការធ្វើចត្តាឡីស័កហើយ ក្រោយមានការបញ្ជាក់ពីក្រសួងសុខាភិបាលខ្លួននាងបានជាសះស្បើយពីជំងឺកូវីដ១៩។
គួរបញ្ជាក់ថា Lisa ត្រូវបានរកឃើញថាវិជ្ជមាន កូវីដ១៩ កាលពី ៩ថ្ងៃមុន។ ក្នុងនោះសមាជិកផ្សេងទៀត ក៏ត្រូវបានដាក់ខ្លួនអោយធ្វើចត្តាឡីស័កផងដែរ៕