បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងក្លឹប Barcelona កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារកណ្តាលរបស់ក្លឹប Chelsea គឺកីឡាករ Cesar Azpilicueta ដោយគ្មានតំលៃខ្លួន។
កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ នឹងផុតកុងត្រាជាមួយក្លឹបតោខៀនៅរដូវក្តៅ ឆ្នាំ២០២២។ ក្នុងនោះក្លឹប Barca ចង់ចុះហត្ថលេខាយករូបគាត់មក ខណៈពេលដែល Xavi បញ្ជាក់ថាមិនមានទំនុកចិត្តចំពោះកីឡាករ Sergino Dest និង Sergi Roberto។ ក្នុងនោះសម្រាប់ Dani Alves វិញក៏មានអាយុច្រើនផងដែរ ដូច្នេះមិនមែនជាជម្រើសពេលវែងសម្រាប់ Xavi នោះទេ៕