តារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការបញ្ចប់ចំណាត់ថ្នាក់ទី ៧ ក្នុងការបោះឆ្នោត Ballon d’Or ទោះបីជាគាត់បានសារភាពថា គាត់សង្ឃឹមថានឹងវានឹងប្រសើរជាងនេះនៅឆ្នាំក្រោយក៏ដោយ។
ចំណាត់ថ្នាក់ទី ៧ របស់ Salah គឺមានភាពចម្រូងចម្រាស ដោយសារខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះស៊ុតបញ្ចូលទីបាន ៣១ គ្រាប់សម្រាប់ក្រុម Liverpool ក្នុងឆ្នាំ ២០២០-២១ ខណៈពេលបច្ចុប្បន្នរកបាន ១៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៨ ដងក្នុងការបង្ហាញខ្លួនត្រឹមតែ ១៩ ដងក្នុងរដូវកាលនេះ។
Salah ត្រូវបានសាទរយ៉ាងទូលំទូលាយ ថាជាកីឡាករកំពូលម្នាក់របស់ពិភពលោក Salah បានបដិសេធមិនរិះគន់អ្នកដែលទទួលខុសត្រូវចំពោះគាត់ ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ទោះបីជាគាត់បាននិយាយថាគាត់រំពឹងថានឹងឆ្ពោះទៅមុខកាន់តែប្រសើរឡើងក៏ដោយ។
នៅពេលសួរដោយ Amazon ថាតើគាត់មានអារម្មណ៍យ៉ាងណាចំពោះការបោះឆ្នោតនោះ Salah បានឆ្លើយតបថា «ខ្ញុំមិនមានមតិយោបល់ទេ» មុនពេលនិយាយថាគាត់ «សង្ឃឹមថា» នឹងបញ្ចប់ខ្ពស់ជាងនេះនៅឆ្នាំក្រោយ។
ការប្រកួតបន្ទាប់សម្រាប់ Liverpool គឺត្រូវទៅជួបក្រុម Wolves នៅថ្ងៃសៅរ៍ មុនពេលក្រុមហង្សក្រហមធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីទទួលក្រុម AC Milan ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ពួកគេ ដោយបានជាប់ជាក្រុមឈ្នះរួចហើយ៕