ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានបង្ហោះនៅកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ដោយព្រះតេជគុណ បានប្រកាសសួររកនៅគណនី TikTok ដែលមានឈ្មោះថា Ly Boy Loy 09។
ក្នុងនោះ ព្រះតេជគុណ បានបញ្ជាក់ថា “ដំណឹងសួររកម្ចាស់គណនីនេះ តើជាព្រះសង្ឃពិតប្រាកដទេ? បើពិតតើស្នាក់នៅវត្តអ្វី ភូមិ ឃុំ ស្រុក ខេត្តអ្វី ? ព្រះតេជគុណឬលោកអ្នកណាដឹង សូមជួយផ្តល់ដំណឹងផង”៕
