Chelsea ចង់លក់​! ប៉ុន្តែ​មិនដឹង Barcelona ហ៊ាន​ទិញ ឫ​អត់?

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន SPORT នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ បានអោយ​ដឹង​ថា ក្លឹ​ប​តោ​ខៀវ ត្រៀម​រួចរាល់​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ទៅ​ខ្សែប្រយុទ្ធ​។

Chelsea បើកផ្លូវ​ក្នុង​ការ​លក់​កីឡាករ Hakim Ziyech និង Timo Werner ទៅ​កាន់ Barcelona​។

ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ក្លឹ​ប​តោ​ខៀវ ចំពោះ​ភាព​ដែល​អាច​ទៅ​បាន ក្នុង​ការ​នាំ​យក​កីឡាករ​ទាំង ២​នាក់ នា​កំឡុង​ខែមករា​ខាង​មុខ​។

Ziyech និង Werner អាច​នឹង​ត្រូវ​លក់ ទោះបីជា​ពួក​គេ​មាន​ពេលវេលា​លេង​ច្រើន​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​ជា​បញ្ហា ថា​តើ​ក្លឹ​ប Barca អាច​ទៅ​រួច​នៅ​តម្លៃ​ខ្លួន ដែល Chelsea ចង់បាន​សម្រាប់​កីឡាករ​ទាំង ២​នាក់​នេះ ឫ​អត់?