Michael Owen ទស្សន៍​ទាយ​លទ្ធផល​សម្រាប់ Everton vs Liverpool

0

លោក Michael Owen បាន​ទស្សន៍​ទាយ​ថា​ហង្ស​ក្រហម Liverpool នឹង​ទទួល​បាន​ជ័យ​ជំនះ នៅ​ពេល​ពួក​គេ​ទៅ​លេង Goodison Park ដើម្បី​ជួប​តទល់​នឹង​ក្រុម Everton នៅ​យប់​នេះ (​ថ្ងៃ​ទី ១ ខែធ្នូ​)​។

យោង​តាម BetVictor បាន​ឲ្យ​ដឹង​ថា Owen បាន​ទស្សន៍​ទាយ​ថា​ក្រុម​របស់​លោក Jurgen Klopp នឹង​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​លទ្ធផល ២-១ លើ​ក្រុម​ស្ករ​គ្រាប់ Everton​។

អតីត​ខ្សែប្រយុទ្ធ​របស់​បិសាច​ក្រហម​បាន​និយាយ​ថា​៖ «​ហង្ស​ក្រហម​មិន​អាច​បញ្ឈប់​ការ​ស៊ុត​បញ្ចូល​ទី​បាន​ទេ​នៅ​ពេល​នេះ ហើយ​ប្រសិនបើ Salah និង Mane ស្ថិត​ក្នុង​អារម្មណ៍ល្អ ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ដណ្តើម​បាន​ជ័យជម្នះ​មួយទៀត​»​។

អតីត​ខ្សែប្រយុទ្ធ​រូប​នេះ​ក៏​បាន​និយាយ​អំពី​ការ​តស៊ូ​របស់ Liverpool ទល់​នឹង Everton កាលពី​រដូវ​កាល​មុន​។ ក្រុម​របស់​លោក Jurgen Klopp អាច​ដណ្តើម​បាន​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​ពីរ​លើក​ទល់​នឹង​ក្រុម Toffees ក្នុង​យុទ្ធនាការ ២០២០-២១៕