Rangnick អាច​នឹង​ហាមឃាត់ Ronaldo មិន​ឲ្យ​ធ្វើ​រឿង​នេះ​…! (​មាន​វី​ដេ​អូ​)

0

Cristiano Ronaldo ជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់ ដែល​និយម​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប​ៗ ប៉ុន្តែ​តារា​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​អាច​នឹង​ត្រូវ​បាន​ហាមឃាត់ មិន​ឱ្យ​ចូល​ទីលាន​ហ្វឹកហាត់​របស់ Manchester United ជាមួយ​រថយន្ត​ដ៏​ប្រណីត​របស់​គាត់​ទេ​។

គ្រូបង្វឹក​បណ្ដោះអាសន្ន​ថ្មី Ralf Rangnick មាន​វិន័យ​តឹងរ៉ឹង​សម្រាប់​ក្លឹ​ប​ណា​ដែល​គាត់​បំរើ​ការ​ឱ្យ លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​លេង និង​សកម្មភាព​ក្រៅ​ក្លឹ​ប ហើយ​ពេល​គាត់​បំពេញ​តួនាទី​នៅ Man Utd ក៏​ដូច​គ្នា​ដែរ​។

ខណៈ​ពេល​ដែល​គាត់​ធ្វើការ​ឲ្យ​ក្លឹ​ប RB Leipzig លោក Rangnick តម្រូវ​ឲ្យ​កីឡាករ​ទាំងអស់​ប្រើប្រាស់​រថយន្ត​របស់​ក្លឹ​ប ហើយ​យោង​តាម​សារព័ត៌មាន Mirror បាន​អះអាង​ថា គោលការណ៍​នេះ​អាច​ត្រូវ​បាន​នាំ​យក​មក​អនុវត្តន៍​នៅ​បិសាច​ក្រហម ផង​ដែរ​។

Ronaldo បាន​ប្រើប្រាស់​រថយន្ត​ទំនើប​ៗ ដែល​មាន​តម្លៃ​ជាង ២០ លាន​អឺ​រ៉ូ រួម​ទាំង Ferraris, Lamborghinis និង​ថ្មី​ៗ​នេះ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Bentley តម្លៃ ៣០០,០០០ អឺ​រ៉ូ ដែល​គាត់​ត្រូវ​បាន​គេ​ថត​បាន​នៅ​ពេល​គាត់​ជិះ​ទៅ​កន្លែង​ហ្វឹកហាត់​របស់​ក្លឹ​ប​។

គ្រូបង្វឹក​កន្លង​មក​របស់​គាត់​មាន​ទំនោរ​ផ្តល់​ឱ្យ​គាត់​នូវ​សេរីភាព​កាន់តែ​ច្រើន​នៅ​ក្នុង និង​ក្រៅ​ទីលាន ដោយសារ​តែ​ឋានៈ​ជាតា​រា​ឆ្នើម​របស់​គាត់ និង​សារៈសំខាន់​របស់​គាត់​ចំពោះ​ក្រុម ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​អា​ឡឺ​ម៉​ង់​ដែល​ចូល​មកនេះ មិន​ដែល​ធ្វើការ​លើកលែង​សម្រាប់​កីឡាករ​ម្នាក់​ណា​ទេ នោះ​មាន​ន័យ​ថា​វា​អាច​មាន​ភាព​តានតឹង​ខ្លះ​ៗ​សម្រាប់ CR7​។

តើ​លោក Rangnick គួរតែ​ដាក់​ច្បាប់​បែប​នេះ​នៅ Man Utd ឬទេ0x017d7 កីឡាករ​ទំនងជា​ត្រូវ​ប្រើប្រាស់​រថយន្ត​ម៉ាក Chevrolet សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ហ្វឹកហាត់ ទោះបីជា​ក្រុមហ៊ុន​លែង​ឧបត្ថម្ភ​ក៏​ដោយ ក៏​នៅ​តែ​ជា​ដៃគូ​ផ្លូវការ​របស់​បិសាច​ក្រហម​ដដែល​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖