គ្រូបង្វឹកតិចតួចនៅក្នុងពិភពបាល់ទាត់ គឺមានតម្រូវការខ្ពស់ជាងគ្រូបង្វឹក Manchester City លោក Pep Guardiola ដែលបានបង្ហាញពីអ្វីដែលគាត់សង្ឃឹមថានឹងធ្វើបន្ទាប់ពីចាកចេញពីក្លឹប Premier League ។
ដោយបានដឹកនាំ Barcelona និង Bayern Munich ពីមុនមក គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានមើលឃើញពីបញ្ហាប្រឈមបន្ទាប់របស់គាត់នៅលើឆាកអន្តរជាតិ។
លោក Guardiola បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់ថា «ខ្ញុំពេញចិត្ត ខ្ញុំបាននិយាយជាច្រើនដង នៅពេលដែលខ្ញុំបញ្ចប់នៅទីនេះ ខ្ញុំចង់ទៅដឹកនាំក្រុមសម្រាប់ការប្រកួត World Cup» ។
លោកបន្តថា៖ «ប៉ុន្តែការងារនេះវាមិនងាយស្រួលនោះទេ ព្រោះទីផ្សារការងារគឺចង្អៀត»។ «ខ្ញុំចង់ធ្វើវា ប៉ុន្តែប្រសិនបើវាមិនអាចកើតឡើង ខ្ញុំនឹងបង្វឹកក្លឹប ដូច្នេះវានឹងមិនមានបញ្ហាឡើយ ប៉ុន្តែមិនមែននៅប្រទេសអង់គ្លេសទេ»។
គ្រូបង្វឹករូបនេះក៏បានបញ្ជាក់ផងដែរថា គាត់នឹងមិនបង្វឹកក្លឹបណាផ្សេងឡើយនៅអង់គ្លេស។ លោក Guardiola បានបន្ថែមថា «នៅប្រទេសអង់គ្លេស ខ្ញុំស្រលាញ់ Man City ហើយបើសិនខ្ញុំត្រូវត្រលប់មកវិញ ខ្ញុំនឹងមក Man City ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងមិនបង្វឹកក្លឹបណាផ្សេងក្នុងប្រទេសអង់គ្លេស ក្រៅពីក្លឹបនេះឡើយ»។
បញ្ជាក់ផងដែរថាលោក Guardiola ស្ថិតក្រោមកិច្ចសន្យានៅកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ ២០២៣៕
សូមទស្សនាវីដេអូខាងក្រោម៖