កំពង់ចាម៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជងសង្ស័យម្នាក់ ក្រោយធ្វើការចាប់រំលោភកូនស្រីរបស់ខ្លួនជាច្រើនឡើកច្រើនសារកន្លងមកហើយ នៅចំណុចភូមិទី០៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហោ ចាន់ អាយុ ៤៦ ឆ្នាំ ជាឪពុក មុខរបរកសិករ ចំណែកកូនស្រីដែលត្រូវឪពុកចាប់រំលោភនោះ ជាកូនភ្លោះមានអាយុ១៦ឆ្នាំ។
ជនសង្ស័យបានសារភាពថាខ្លួនបានចាប់រំលោភកូនស្រីរបស់ខ្លួនតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ក្រោយចាប់រំលោភ ជនសង្ស័យតែងតែគំរាមសម្លាប់ ដែលជាហេតុធ្វើក្មេងស្រីរងគ្រោះមិនហ៊ានប្រាប់នរណាគេ។ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ខណៈពេលដែលឪពូកព្យាយាមលួងលោមកូនស្រីពៅ អាយុ ១១ឆ្នាំ ដើម្បីរួមភេទ ដោយក្នុងនោះជនសង្ស័យបានធ្វើសកម្មភាពស្ទាបអង្អែលប្រដាប់ភេទខ្លួនផងនោះ។ ក្មេងស្រីបានរត់ទៅប្រាប់ម្តាយ និងបានបន្តទៅប្តឹងសមត្ថកិច្ចតែម្តង៕