លោក Owen Hargreaves ជឿជាក់ថានៅទីបំផុត Manchester United នឹងរីកចម្រើនក្រោមការដឹកនាំរបស់ Ralf Rangnick ប៉ុន្តែបានហៅ Chelsea ថាជាក្រុមដែលមានប្រៀបក្នុងការទទួលបានជ័យជម្នះនៅក្នុងការប្រកួត Premier League សម្រាប់រាត្រីថ្ងៃអាទិត្យនេះ។
Hargreaves ត្រូវបានគេសួរឱ្យទស្សន៍ទាយលទ្ធផលសម្រាប់ការប្រកួតនៅយប់នេះ ហើយគាត់បានទាយថា Chelsea នឹងស៊ុតបញ្ចូលទីបានពីរគ្រាប់ និងរបូតគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ។ អតីតខ្សែបម្រើ Manchester United បាននិយាយថា៖ «ខ្ញុំគិតថា Chelsea នឹងឈ្នះ ២-១។
អតីតអ្នកចាត់ការ RB Leipzig លោក Ralf Rangnick គ្រោងនឹងបន្តដឹកនាំ Manchester United រហូតដល់ចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយគាត់នឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី ៣ ខែធ្នូសម្រាប់ការប្រកួតដំបូងរបស់គាត់ដែលគ្រប់គ្រងក្លឹប ហើយនឹងត្រូវប៉ះគូប្រជែងដ៏ជូរចត់គឺ Arsenal ៕