Michael Owen ព្យាករណ៍​ពី​លទ្ធផល​សម្រាប់ Chelsea និង Man Utd

0

វីរបុរស​នៃ​ក្របខ័ណ្ឌ Premier League លោក Michael Owen បាន​គាំទ្រ​ក្រុម Chelsea សម្រាប់​ដំណើរ​ឆ្ពោះទៅ​រក​ជ័យជម្នះ​លើ​ក្រុម Manchester United ។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ក្នុងក្របខ័ណ្ឌ Premier League សម្រាប់​រាត្រី​ថ្ងៃអាទិត្យ​នេះ​នៅ​កីឡដ្ឋាន Stamford Bridge​។

Chelsea បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង Premier League នាំមុខ​ក្រុម​លេខ ២ Liverpool របស់​លោក Jurgen Klopp ចំនួន​មួយ​ពិន្ទុ ព្រមទាំង​នៅ​សល់ ១​ប្រកួត​ទៀត​ក្នុង​ដៃ​។ ក្រុម​តោ​ខៀវ​នឹង​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester United នៅ​ថ្ងៃអាទិត្យ​នេះ ក្រោយ​ពី​បាន​បំបាក់​ក្រុម Juventus ៤-០ ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​យប់​ថ្ងៃ​អង្គារ​៕