អ្នកចាត់ការក្រុមអធិរាជសលោក Carlo Ancelotti បានបញ្ជាក់ថា Eden Hazard នឹងមិនស្ថិតក្រោមការចាត់ចែងរបស់គាត់សម្រាប់ការប្រកួត LaLiga Santander របស់ Real Madrid ជាមួយក្រុម Sevilla នៅកីឡដ្ឋាន Estadio Santiago Bernabeu នៅថ្ងៃអាទិត្យនោះទេ។
កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះ បានហ្វឹកហាត់ជាមួយមិត្តរួមក្រុម ដែលនៅសេសសល់បន្ទាប់ពីបានជាសះស្បើយពីជំងឺក្រពះ ប៉ុន្តែគាត់មិនមានកាយសម្បទាពេញលេញននោះទេ ហើយនឹងមិនទាន់អាចចូលរួមក្រុមបានឡើយ។
Hazard ក៏ខកខានការប្រកួតពីរលើកចុងក្រោយនៅក្រៅដីនៅឯទឹកដី Granada និង Sheriff Tiraspol ដោយសារតែបញ្ហាក្រពះរបស់គាត់ ដែលមានន័យថាគាត់មិនទាន់បានបង្ហាញខ្លួនឱ្យក្រុម Los Blancos ចាប់តាំងពីគាត់ត្រលប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិ។
អតីតខ្សែប្រយុទ្ធ Chelsea លេងបាន ៦៣ នាទីទល់នឹង Estonia ប៉ុន្តែបន្ទាប់ពីបែលហ្ស៊ិកទទួលបានវគ្គជម្រុះ World Cup ឆ្នាំ ២០២២ គ្រូបង្វឹក Roberto Martinez បានសម្រេចចិត្តសម្រាកកីឡាកររបស់គាត់ទល់នឹង Wales ។
ក្រោយមក Hazard បានត្រលប់ទៅ Madrid ដើម្បីហ្វឹកហាត់ក្រោមការដឹកនាំរបស់លោក Ancelotti មុនពេលការប្រកួតនៅ Granada ប៉ុន្តែគ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ មិនអាចហៅគាត់ឲ្យចូលលេងបានទេ ដោយសារតែបញ្ហាក្រពះ ដូចដែលបានរៀបរាប់ខាងលើ៕