អុញ​នោះ​…! Juventus ត្រូវ​ប៉ូ​លី​ស​ស៊ើបអង្កេត

0

ការិយាល័យ​អយ្យការ​របស់​ទីក្រុង Turin បាន​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុម​សេះបង្កង់ Juventus ទាក់ទង​នឹង​ការ​ផ្ទេរ​កីឡាករ Arthur Melo និង Miralem Pjanic បន្ទាប់​ពី​មានការ​សង្ស័យ​ថា​មានការ​ក្លែងបន្លំ​ផ្នែក​គណនេយ្យ​។

គួរ​រំលឹក​ថា Arthur ត្រូវ​បាន Juventus ទិញ​ក្នុង​រដូវក្តៅ​ឆ្នាំ ២០២០ ក្នុង​តម្លៃ ៧២ លាន​អឺ​រ៉ូ ខណៈ​ដែល Pjanic ត្រូវ​បាន​លក់​ទៅ​ឱ្យ Barcelona ក្នុង​តម្លៃ ៦០ លាន​អឺ​រ៉ូ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​។

យោង​តាម​កាសែត​អ៊ី​តា​លី Corriere della Sera បាន​ឲ្យ​ដឹង​ថា​នាយក​ក្លឹ​ប Juventus បី​នាក់​ត្រូវ​បាន​កោះហៅ​សម្រាប់​ការ​សាកសួរ ជុំវិញ​ការ​ផ្ទេរ​ទាំង​ពីរ​នេះ គឺ​ប្រធាន Andrea Agnelli អនុប្រធាន Pavel Nedved និង​អតីត​នាយក​កីឡា Fabio Paratici ផង​ដែរ​៕