Real Madrid កំពុង​រារែក​ចិត្ត​រវាង Pogba និង Mbappe

0

ខ្សែបម្រើ Paul Pogba របស់ Manchester United មាន​គម្រោង​ផ្លាស់​ទៅ Real Madrid មួយរ​យៈមក​ហើយ ប៉ុន្តែ​មើលទៅ​វា​ហាក់​ត្រូវ​បាន​ដក​ចេញពី​តុ ខណៈ​ដែល Los Blancos បាន​ផ្អាក​លើ​ការ​ផ្លាស់​ប្តូរ​នេះ​។

គួរ​បញ្ជាក់​ថា កីឡាករ​បារាំង​វ័យ ២៨ ឆ្នាំ​រូប​នេះ បាន​ស្ថិត​លើ​រ៉ា​ដា​របស់ Real Madrid មួយរ​យៈមក​ហើយ ចាប់តាំងពី​ភាព​លេចធ្លោរ​កាល​នៅ​ជាមួយ Juventus ហើយ​វា​ត្រូវ​បាន​គេ​គិត​ថា គាត់​អាច​ជា​ជម្រើស​ដែល​អាច​សម្រេច​បាន នា​ពេល​អនាគត​ដ៏​ខ្លី ខណៈ​ដែល​កិច្ចសន្យា​របស់​គាត់​នឹង​ផុតកំណត់​ជាមួយ​បិសាច​ក្រហម នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា​។

Pogba អាច​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លឹ​ប​មួយ​ផ្សេង​ទៀត​ចាប់ពី​ថ្ងៃ​ទី ១ ខែមករា ប៉ុន្តែ Real Madrid ហាក់បីដូចជា​ពួក​គេ​កំពុង​រារែក​ចិត្ត ចង់បាន​ខ្សែប្រយុទ្ធ Mbappe ជា​ជាង​ខ្សែបម្រើ​បារាំង​រូប​នេះ​។

ម្យ៉ាងវិញទៀត ដោយសារ Real Madrid មាន​ខ្សែបម្រើ​កណ្តាល​ដ៏​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Modric, Toni Kroos និង Casemiro ,Eduardo Camavinga, Fede Valverde និង Antonio Blanco ហើយ​វា​មិន​មាន​តម្រូវការ​បន្ទាន់​សម្រាប់ Los Blancos ដើម្បី​ពង្រឹង​នៅ​តំបន់​កណ្តាល​នោះ​ទេ​។

យ៉ាងណាមិញ Zinedine Zidane តែងតែ​បង្ហាញ​ពី​បំណង​ចង់​ចុះហត្ថលេខា​លើ Pogba ពី Manchester United កំឡុង​ពេល​គាត់​ធ្វើ​ជា​គ្រូបង្វឹក​នៅ Real Madrid៕