Ramos បង្ហាញ​ជំនឿចិត្ត​លើ​ខ្លួនឯង​

0

Sergio Ramos បាន​ស៊ូទ្រាំ​នឹង​ការ​ចាប់ផ្តើម​ដ៏​លំបាក​នៅ Paris Saint-Germain ដោយ​មិន​ទាន់​បាន​បង្ហាញខ្លួន​ឱ្យ​ក្លឹ​ប​ថ្មី​របស់​គាត់​នៅឡើយ​ទេ ដោយសារ​បញ្ហា​របួស​ជា​បន្តបន្ទាប់​។

អតីត​ប្រធាន​ក្រុម Real Madrid រូប​នេះ បាន​ខកខាន​ជាមួយ​ក្រុម សម្រាប់​ការ​ប្រកួត​ចាញ់ Manchester City ២-១ ក្នុង​ក្របខ័ណ្ឌ Champions League ខណៈ​ដែល​គាត់​ហ៊ាន​អះអាង​ថា នឹង​ត្រៀមខ្លួន​ចូលរួម​ជួយ​ស្តារ​ឡើង​វិញ ចំពោះ​ការ​បរាជ័យ​មួយ​នេះ​។

Ramos បាន​និយាយ​ជាមួយ Amazon Prime Video ថា​៖ «​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ខ្ញុំ និង​ការ​ខិតខំ​ប្រឹងប្រែង​។ ខ្ញុំ​ផ្តោត​លើ​ការ​ផ្តល់​ឱ្យ​ក្លឹ​ប​ត្រឡប់​មក​វិញ​នូវ​ទំនុកចិត្ត ដែល​បាន​ដាក់​មក​លើ​ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថា នឹង​ឈាន​ដល់​កម្រិត​ល្អ​បំផុត​របស់ខ្ញុំ​»​។

យ៉ាងណាមិញ ថ្វីបើ​មានការ​ខកចិត្ត​នា​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ក៏​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣៥ ឆ្នាំ​រូប​នេះ ជឿជាក់​ថា គាត់​នៅ​តែ​អាច​លេង​នៅ​កម្រិត​កំពូល​សម្រាប់​រយៈពេល​យូរ​នៅឡើយ​៕