តារាស៊ុតកំពុងឡើងកូដ Erling Haaland មិនបានទុកឲ្យពេលវេលាឲ្យខ្ជះខ្ជាយនោះទេ ចំពោះការរកគ្រាប់បាល់សម្រាប់ក្រុម Borussia Dortmund នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួន ក្នុងជំនួបជាមួយ Wolfsburg ក្នុងក្របខ័ណ្ឌ Bundesliga ដោយបានយកឈ្នះក្នុងលទ្ធផល ៣-១ បន្ទាប់ពីសម្រាកព្យាបាលរបួសមួយរយៈ។
ខ្សែប្រយុទ្ធន័រវេសវ័យ ២១ ឆ្នាំរូបនេះ បានចូលទីលានប្រកួតវិញកាលពីថ្ងៃសៅរ៍ ទៅកាន់កៅអីជាកីឡាករបម្រុង Dortmund ជាមួយនឹងការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យរបស់គាត់។
ពិតណាស់ Haaland ត្រូវបានគេរំពឹងថា នឹងអវត្តមានរហូតដល់ខែធ្នូ ជាមួយនឹងបញ្ហារបួសត្រគាក ប៉ុន្តែគាត់មានកាយសម្បទាគ្រប់គ្រាន់ឡើងវិញ ដើម្បីជួយក្រុមរបស់លោក Marco Rose បន្ទាប់ពីអវត្តមានជាងមួយខែ៕
សូមទស្សនាវីដេអូខាងក្រោម៖