ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវ១៥៦ មុខផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើ គេឃើញម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏បានបុកជាមួយនឹងរថយន្តព្រូសមួយគ្រឿង បណ្តាលអោយខូចខាតយ៉ាងតំណំ។ ក្រោយកើតហេតុម្ចាស់រថយន្តបានទាមទារសំណង ១០០០ដុល្លារ ប៉ុន្តែដោយសារភាគីម៉ូតូមិនមានលទ្ធភាពសង ក៏ព្រមបញ្ចប់រឿងត្រឹមសំណង ៤៥០ដុល្លារ៕