ក្រុមអារ៉ាប៊ីសាអ៊ូឌីត Al Hilal SFC បានគ្រងតំណែងជើងឯក AFC Champions League ជាលើកទី ៤កាលពីយប់ថ្ងៃអង្គារនេះ បន្ទាប់ពីទទួលជ័យជម្នះលើក្រុមកូរ៉េខាងត្បូង FC Pohan Steelers ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន King Fahd ក្នុងទីក្រុងរីយ៉ាត។
ក្រុម Al Hilal មានឱកាសរកគ្រាប់បាល់បើកឆាកនាំមុខត្រឹម ១៦វិនាទីដំបូង នៃការប្រកួតដោយកីឡាករ Nasser Al Dawsari ដែលជាកំណត់ត្រាគ្រាប់បាល់លឿនបំផុត ក្នុងប្រវត្តិសាស្ដ្រនៃវគ្គផ្ដាច់ព្រ័ត្រ AFC Champions League។
Moussa Marega រកគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតនៅក្នុងតង់ទី២ ដែលធានាជ័យជម្នះសម្រាប់ក្រុមដែលដឹកនាំដោយអតីតគ្រូបង្វឹក Monaco លោក Leonardo Jardim។
នេះជាលើកទី ៤ហើយដែលក្រុមមានមូលដ្ឋាននៅទីក្រុងរីយ៉ាត គ្រងតំណែងជើងឯក Champions League ប្រចាំទ្វីបអាស៊ី បន្ទាប់ពីធ្លាប់ឈ្នះពាននេះ ក្នុងឆ្នាំ ១៩៩១, ២០០០ និង ២០១៩៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=wRbaCf_vw2Y