ជ័យ​ជំនះ​ដំបូង​របស់ Michael Carrick ក្នុង​នាម​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​ថ្មី​បិសាច​ក្រហម (​មាន​វី​ដេ​អូ​)

0

លោក Michael Carrick គ្រូបង្វឹក​បណ្ដោះអាសន្ន​ថ្មី​របស់ Manchester United បាន​យកឈ្នះ​ក្រៅ​ដី​លើ​ក្រុម Villarreal ក្នុង​លទ្ធផល ២-០ កាលពី​យប់មិញ ។

ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដំបូង​ពី Jadon Sancho បាន​ធានា​ថា Man Utd ឈ្នះ​ក្រៅ​ដី​ជា​លើក​ដំបូង​ក្នុង​ទ្វីបអឺរ៉ុប ចាប់តាំងពី​ការ​ធ្វើ​ដំណើរ​ទៅ Paris Saint-Germain កាលពី​រដូវ​កាល​មុន ។

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ក្នុង​នាទី​ទី ៧៨ បាន​កន្លង​ផុត​ទៅ ត្រូវ​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ Ronaldo បន្ទាប់​ពី Fred បាន​បំប៉ោង​បាល់​ចេញពី Etienne Capoue នៅ​លើ​គែម​នៃ​តំបន់​ពិន័យ​របស់​គាត់​។

គួរ​បញ្ជាក់​ថា លទ្ធផល ២-០ នេះ បាន​ធានា​ឲ្យ Man United ដណ្តើម​បាន​កៅអី​វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League​។

ការ​ប្រកួត​នេះ បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ តាម​ការ​ទាមទារ​របស់ Carrick ដោយ Man United បាន​ការពារ​បន្ថែម​លើ​ទីលាន ជា​ជាង​ការ​វាយលុក​នៅ​គែម​ប្រអប់​របស់​ពួក​គេ​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖