Pochettino ចេញមកអះអាង ជុំវិញព័ត៌មានផ្ទេរទៅ Old Trafford

0

លោក Mauricio Pochettino អះអាងថាគាត់ «អ្វីគ្រប់យ៉ាងគឺល្អធម្មតានៅប៉ារីស» ខណៈដែលមានការជជែកជាច្រើន ជុំវិញអនាគតគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ចំពេលមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពី Manchester United ។

គ្រូបង្វឹក PSG បច្ចុប្បន្នកំពុងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងកន្លែងទំនេរនៅ Old Trafford ។ ទោះជាយ៉ាងណា មិនទាន់មានការឆ្លើយតប ឬអះអាងច្បាស់លាស់ណាមួយ អាចបញ្ជាក់បាននៅឡើយទេ ស្របពេលដែលមានការលេចឮព័ត៌មានជាច្រើន ទាក់ទងនឹងបេក្ខភាពជាគ្រូបង្វឹកថ្មីរបស់ Man United។

បច្ចុប្បន្ននេះ គាត់កំពុងស្ថិតក្នុងទីក្រុងអង់គ្លេស ដើម្បីរៀបចំក្រុមរបស់គាត់សម្រាប់ការប្រកួត Champions League ទល់នឹង Manchester City។ គួរបញ្ជាក់ថា បិសាចក្រហម បានបណ្តេញលោក Ole Gunnar Solskjaer កាលពីថ្ងៃអាទិត្យ ហើយត្រូវបានកំណត់ដើម្បីតែងតាំងគ្រូបង្វឹកបណ្តោះអាសន្ន រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលបន្តគោលដៅសំខាន់មួយសម្រាប់គ្រូបង្វឹកអចិន្ត្រៃយ៍នៅរដូវក្តៅខាងមុខនេះ៕