Xavi នឹងត្រូវទទួលបន្ទុកសម្រាប់ការប្រកួត Champions League លើកដំបូងក្នុងនាមជាគ្រូបង្វឹក Barcelona នៅថ្ងៃអង្គារនេះ ដោយត្រូវប្រឈមមុខនឹង Benfica ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានជំរុញកូនក្រុមរបស់គាត់ឱ្យបង្ហាញថា ពួកយើងប្រសើរឡើងវិញហើយ។
គួររំលឹកថា ការប្រកួតចាញ់ចុងក្រោយរបស់ Barcelona ក្នុងលទ្ធផល ៣-០ ជាមួយ Lisbon ក្រោមការដឹកនាំរបស់លោក Ronald Koeman ក្រោយត្រូវបានបណ្តេញចេញ ។
សម្រាប់ការប្រកួតដំបូងក្នុងនាមជាគ្រូបង្វឹកនៅថ្ងៃអង្គារនេះ Xavi មានការសង្ឃឹមយ៉ាងមុតមាំ និងបានអំពាវនាវដល់អ្នកគាំទ្រក្រុម Catalan ម្ដងហើយម្ដងទៀត ជាមួយនឹងការប្រាជ្ញាខ្ពស់ ថានឹងទទួលជ័យជំនះយ៉ាងពិតប្រាកដ ក្នុងការប្រកួតនេះ៕