លោក Jurgen Klopp ត្រូវបានគេដាក់ឈ្មោះថាជា “មនុស្សអាក្រក់” ជុំវិញការប៉ះទង្គិចគ្នាជាមួយលោក Mikel Arteta កាលពីថ្ងៃសៅរ៍នៅកីឡដ្ឋាន Anfield ។
អ្នកគ្រប់គ្រងទាំងពីរបានប៉ះទង្គិចគ្នា នៅពាក់កណ្តាលតង់ទីមួយ ក្នុងឈុតឆាកដ៏ក្ដៅគគុក ខណៈដែលបុរសទាំងពីរត្រូវរារាំងដោយសហសេវិករបស់ពួកគេ។
គ្រូបង្វឹកក្រុម Arsenal លោក Arteta បានខឹងសម្បារដោយសារការឲ្យកែងដៃរបស់ Sadio Mane មកលើ Takehiro Tomiyasu និងមានការតវ៉ាជាមួយអាជ្ញាកណ្តាលថា ខ្សែប្រយុទ្ធ Liverpool គួរតែត្រូវបានដាក់ពិន័យ។
នោះបានធ្វើឲ្យ Klopp ខឹងដែលបានហក់ទៅស្រែកស្តីបន្ទោស Arteta ភ្លាមៗមុនពេលមានកំហឹងផ្ទុះឡើងនៅខាងក្រៅ ទីបំផុតនាំឱ្យអ្នកចាត់ការម្នាក់ៗ ត្រូវបានទទួលពិន័យកាតលឿងរៀងៗខ្លួន។
ទោះបីជា Arteta ជាអ្នកផ្តើមមុនក៏ដោយ ប៉ុន្តែ Klopp ដែលត្រូវបានជ្រើសរើសជា “មនុស្សអាក្រក់” រួចទៅហើយ នៅក្នុងក្រសែភ្នែករបស់អ្នកវិភាគរបស់ BBC Garth Crooks៕