មិនមែន Man Utd ប៉ុន្តែ​ជា​ក្លឹ​ប​មួយ​នេះ​ដែល Zidane ចង់ទៅ​ដឹកនាំ

0

បរទេស​៖ អតីត​គ្រូបង្វឹក​ឆ្លើ​ម​របស់ Real Madrid ចាប់អារម្មណ៍​ក្នុង​ការ​ទៅ​ដឹកនាំ​ក្លឹ​ប​ធំ​មួយ​នៅ​ក្រប​ខណ្ឌ​បារាំង​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Le Parisien បានអោយ​ដឹង​ថា Zinedine Zidane គឺជា​ជម្រើស​ដំបូង​គេ ដែល​ក្លឹ​ប PSG ចង់បាន​មក​ជំនួស​ដំណែង​របស់ Mauricio Pochetttino​។

ខណៈ Pochettino ត្រូវ​បាន​រាយការណ៍​ថា ចាប់អារម្មណ៍ ក្នុង​ការ​មក​ដឹង​នាំ​ក្លឹ​ប Manchester United ក្រោយ Zidane បាន​ដកខ្លួន​ចេញពី​ឪ​កាស​មួយ​នេះ​។

លើស​ពី​នេះ​ទៅ​ទៀត គ្រូបង្វឹក​ឆ្នើម​របស់ Real Madrid រូប​នេះ​ចង់​មក​ធ្វើការ​ប្រកួតប្រជែង​នៅ ក្លឹ​ប PSG ហើយ​ក្នុង​នោះ​លោក​ក៏​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ទៅ​នឹង​ម្ចាស់​ក្លឹ​ប​ផង​ដែរ​៕